Saturday, January 18, 2014

ដំណើរការនៃការស្លាប់ (The Dying Process)

កើត ---> ចាស់ --- >   ឈឺស្លាប់


(សូមបញ្ជាក់ថា អត្ថបទនេះយោងទៅតាមការសង្កេតជាទូទៅ នឹង បទពិសោធន៏របស់ខ្ញុំកន្លងមក - ជាបុក្គលិកបំរើការងារនៅក្នុងមណ្ឌលថែទាំមនុស្សចាស់)


ដំណើរការនៃការស្លាប់

ប្រសិនបើលោកអ្នកពុំដែលឃើញនរណាម្នាក់ស្លាប់ នោះលោកអ្នកប្រហែល ជាខ្លាចអំពីអ្វី ដែល នឹងកើតឡើងមិនខាន ។

តាមធម្មតានិងជាទូទៅខណៈពេលនៃការស្លាប់នោះ អ្នកជម្ងឺ គឺ ស្ថឹតនៅសា្ថនភាពពោរពេញដោយ
សេចក្តីសុខ (តាមរយះការថែទាំដើម្បីអោយធូរស្រាយពីការឈឺចាប់ - Palliative Care) ។

ការមើលដែទាំអ្នកជំម្ងឺក្នុងរយៈពេល  - ៣ សបា្តស៍ នឹង ក្នុងថ្ងៃចុងក្រោយនៃជីវិតរស់នៅ អាចជា កាពតាតឺងក្នុងចិត្ត និងតម្រូវអោយមានការខិតខំ ការអត់ធ្មត់ជាច្រើនទៀត ។ ក្នុងខណះនោះដែរ  មនោសច្ចេតនា និងភាពរំជួបរំជួលចិត្តផៀងៗ គា្នអាចលេចឡើងនៅពេលនោះ ។

អ្នកមើលថែទាំ ជាញឹកញាប់ព្រួយបារម្ភថា ការស្លាប់ពោរពេញទៅដោយការឈឺចាប់ ចំពោះអ្នក  ជម្ងឺ ។ ទោះជាយ៉ាងនេះក្តី ពេលវេលាមុនការស្លាប់ ជាទូទៅ ពោរពេញទៅដោយ សេចក្តីសុខ ។ ការប្រែប្រួលក្នុងចលនាដកដង្ហើមជាសនឹ្សមៗ ដែលអាចកើតឡើងក្នុងរយះ ពេល ២ - ៣ថ្ងៃ ។ រូប រាងកាយ ចាប់ផ្តើមបណ្តាលអោយជីវឹតចាកចេញទៅ ។ តែប្រសិនបើមាន ភាពអន្ទះអទ្ទែងណាមួយ កើតមានឡើង នោះគេអាចព្យាបាលបាន។

ទោះជាយ៉ងនេះក្តីពុំមានមុខសញ្ញាទាំងឡាយដែលបានពិភាក្សា ឬ លើកឡើងនេះ នឹងកើតមាន ឡើងចំពោះអ្នកជម្ងឺគ្រប់រូបគ្នានោះទេ ។ ជួនកាលសញ្ញាទំាងនេះ កើតឡើងក្នុងរយះពេល២ ឬ ៣ ម៉ោងមុនការស្លាប់ ឬ ជួនកាលអាចកើតឡើង ២ - ៣ថ្ងៃ មុនការស្លាប់។ សញ្ញាផ្នែករាងកាយ ទាំងនេះ គឺ ជាផ្នែកនៃដំណើរការធម្មតា តាមធម្មជាតិនៃរូបរាងកាយរបស់អ្នកជម្ងឺ ដែលបង្អង់ល្បឿន ចុះបន្តិចម្តងៗ ។

ក្រៅអំពីមុខសញ្ញាដែលបានពិពណ៍នាខាងលើនេះ លោកអ្នកអាចកត់សម្គាល់ការផ្លាស់ប្តូរដទៃ ទៀត ដែលអាចធ្វើអោយលោកអ្នកបារម្ភ ។ 

លោកអ្នកអាចផ្តល់គុណប្រយោជន៏ដ៏សម្បើមដល់អ្នកជម្ងឺដែលអ្នកកំពុងមើលថែ ដោយគ្រាន់តែ អង្គុយជាមួយគេ កាន់ដៃគេ ហើយនិយាយជាធម្មតា នោះនឹងធ្វើអាយគេមានទំនុចិត្តសារជាថ្មី ។ទោះបីនៅខណៈដែលអ្នកជម្ងឺមិនមានការឆ្លើយតបក្តី គឺ គេប្រហែលជាអាចសា្តប់នូវពាក្យសម្តីដែល លោកអ្នកនិយាយទៅគេ ។ 



No comments:

Post a Comment