Friday, January 31, 2014

ដណើរការនៃការស្លាប់ - ភាគ ២ (The dying process - Part 2)

ការផ្លាស់ប្តូរដែលអ្នកអាចកត់សម្គាល់ឃើញ និង អ្វីដែលអ្នកអាច ធើ្វបាន ដើម្បីជួយដល់អ្នកជម្ងឺ្ (The changes you can notice and what you can do for the sickness)


ការឃ្លានអាហារ និង ស្រេកទឹក (Appetite and thirst)

ការឃ្លានអាហារ និង ការស្រេកទឹករបស់្នកជម្ងឺអាចថយចុះ ហើយគេ ប្រហែលជាមានចំណង់ បរិភោគ ឬ ទទួលទានទឹកបន្តិចបន្តួចប៉ុណ្ណោះ ។

ភាពបាត់បង់ចំណង់បរិភោគ និង ទទួលទានទឹក ធ្វើអោយអ្នកថែទាំជាច្រើនបារម្ភ ក៏ប៉ុន្តែនេះជា ដំណើរការធម្មជាតិ និង ពុំធ្វើអោយឈឺចាប់ដល់អ្នកជម្ងឺនោះឡើយ ។


ការក្រេបទឹកតឹចៗ ឬ ការជូតមាត់អោយសើម នឹងអាចជួយដល់ អ្នកជម្ងឺ ។

គួរចំណាំផងដែរថា ការប្រឹងប្រែងបញ្ជុក ម្ហូបអហារដល់អ្នកជម្ងឺ ក្នុងខណ;ដែលគេមិនអាច ឬ គ្មានលិទ្ធភាព អាចលេបម្ហូប អាហារ បាន នោះអាចធ្វើអោយអ្នកជម្ងឺតឹងតែងក្នុងចិត្តទៅវិញទេ ។


ដំណេក និង ភាពរវៀសរវៃ (Sleep & Alertness)


ការផ្លាស់ប្តូរកើតមានក្នុងខ្លួនអ្នកជម្ងឺ មានន័យថា គេ អាច ចំណាយពេលច្រើនដេកលក់  អាចងងុយដេក ហើយនិងពិបាក ដាស់អោយភា្ញក់ទៀតផង ។ វាជាការល្អបំផុត នៅពេលនិយាយ ទៅកាន់អ្នកជម្ងឺ ជាពិសេសនៅពេលដែលគេហាក់បីដូចជា ឬ ក្នុងខណៈបាត់បង់ភាព ឬ មិនរវាសរវៃបំផុត នោះយើងគួរតែ ទុកអោយគេដេក នៅពេលដែលគេចង់ ។ ពុំមានការចាំបាច់ ណា មួយដែលយើង ត្រូវអង្រួនអ្នកជម្ងឺ  ឬ តំម្លើងសមេ្លងក្នុងការ និយាយស្តីទៅកាន់អ្នកជម្ងឺនោះឡើយ ។

សីតុណ្ហភាព ឬ កំដៅខ្លួន (Temperature)

សីតុណ្ហភាពរាងកាយ ឬ កំដៅខ្លួនអាចផា្លស់ប្តូរ ។ ពេលខ្លះដៃ ប្រអប់ជើង និង ជើងរបស់អ្នកជម្ងឺ ស្ទាបទៅរឹតតែត្រជាក់ ហើយ ពេលខ្លះទៀត អាចក្តៅ និងសើមស្អឹតត្រជាក់ ។ ជួនកាលផ្នែកខ្លះនៃរាងកាយរបស់អ្នកជម្ងឺ មាន សា្នមជាំ និង មានពណ៏ក្រមៅ ។  ការប្រែប្រួលទាំងនេះ គឺ ដោយសារចលនាឈាមក្នុងខ្លួន បាន បន្ថយល្បឿន ហើយនេះជាផ្នែកធម្មតាមួយនាំការសា្លប់ ។ ប្រសិនបើអ្នកជម្ងឺបង្ហាញអោយដឹងថា គេមានអារម្មណ៏ត្រជាក់ សូមប្រើសំពត់ដណ្តប់់ស្រាលៗ (ភួយ ស្តើង) ដើម្បីអោយគេ រក្សាភាពកក ក្តៅ ។ ការប្រើសំពត់ដណ្តប់ច្រើនពេក អាចធ្វើអាយអ្នកជម្ងឺក្តៅ ឬ អន្ទះអន្ទែងទៅវិញទេ ។ សូម ផ្តល់ការបក់បញ្ចូលខ្យល់អោយបានល្អ ដោយប្រើ កង្ហារសំរាប់បក់ បញ្ចូលខ្យល់ និង កន្សែងសើម ត្រជាក់ ក៏អាចជួយបានដែរ ប្រសិនបើអ្នកជម្ងឺ មានអារម្មណ៏ហាក់ បីដូចជាក្តៅ  ។


ការរាកនោមដោយមិនដឹងខ្លួន (Incontinence of urine)

បរិមាណទឹកមូត្រដែលរាងកាយផលិត ត្រូវបានកាត់បន្ថយ ដោយសារបរិមាណវត្ថុរាវ ដែលអ្នក ជម្ងឺទទួលទានបានថយចុះ ។ ទឹកមូត្រអាចមានក្លឹនឆ្អេះខ្លាំង ហើយមានពណ៏ក្រម៉ៅខុសពីធម្មាត ។ អ្នកមើលថែទាំជាច្រើនតែងព្រួយបារម្ភថា នឹងការបាត់បង់គ្រប់គ្រងលើតម្រងនោម និង ពោះ វៀនរបស់គេ ។

ការពឹតនោះ ការរាគនោមដោយមិនដឹងខ្លួន ពុំកើតឡើងចំពោះមនុស្សគ្រប់គ្នានោះឡើយ ក៏ប៉ុន្តែ ប្រសិនបើវាកើតឡើង នោះមានទ្រនាប់ និង គ្រឿងបរិក្ខា ដែលងាយស្រួលប្រើប្រាស់ និង ក្រដាសជក់ទឹកពិសេស ដើម្បីធ្វើអោយសុខ ស្រួលបានប្រសើរឡើងនិងមានអានាម័យ ។ សមា ជិកនៃក្រុមមើលថែអោយបានធូរស្រាយ ពីការឈឺចាប់ (Palliative care team member) នឹងជំរាប លោកអ្នកអោយ បានដឹងអំពីអ្វីដែលត្រូវការ ។ 

ការបញ្ចេញវត្ថុរាវពីដងខ្លួន (Secretion)

ដោយព្រោះប្រត្តិកម្មក្អក និង ការលេបបានបង្អង់ល្បឿន ដូច្នោះទឹកមាត់ ស្លេសបានប្រមូលផ្តុំគ្នានៅ ក្រោយបំពងករបស់អ្នកជម្ងឺ បណ្តាលអោយមានសម្លេងកក្អឹក សម្លេងដូចពពុះ ឬ សម្លេងដ៏ទៃ ទៀត។  សូរសម្លេងនេះ អាចធ្វើអោយអ្នកថែទាំខ្វល់ខ្វាយ ក៏ប៉ុន្តែ តាមធម្មតា វាពុំមានបង្ករសេចក្តី ទុក្ខព្រួយដល់អ្នកជម្ងឺនោះឡើយ ។ ដើម្បីជួយធ្វើអោយសា្ថនភាពនេះល្អប្រសើរឡើង លោកអ្នក អាចលើលក្បាលអ្នកជម្ងឺនិងជួយទ្រទ្រង់របស់អ្នកជម្ងឺបែរត្រឡប់ទៅម្ខាង ។ ថ្នាំពេទ្យក៏អាចផ្តល់ជូន ដើម្បីបង្អង់ល្បើននៃការបង្កើតទឹកមាត់ និង ស្លេស នេះនឹងធ្វើអោយភាពសុខស្រួល បានប្រសើរ ឡើង ។ 

ការដកដង្ហើម (Respiration)

លំនាំបែបបទដកដង្ហើមទៀងទាត់អាចប្រែប្រួល ។ ជួនកាលការដកដង្ហើមអាចប្រព្រឹត្តទៅលឿន ហើយនៅពេលខ្លះទៀត អាចមានកម្លាតពេលយូររវាងការដកដង្ហើមនីមួយៗ ។ ការដក ដង្ហើមអាចសូររាក់ ឬ ខ្សោយ ឬ សូរខ្លាំង ។នេះបណ្តាលមកពីចលនាឈាមរត់ បានបង្អង់ល្បឿន ។ វាពុំបណ្តាលអាយមានការឈឺចាប់ឬទុក្ខព្រួយដល់អ្នកជម្ងឺឡើយ ។

ភាពអន្ទះអន្ទែង (Agitation)

ដោយសារការថយចុះនៃដំណើរឈាមរត់ក្នុងរាង្គកាយទៅកាន់ខួរក្បាលនិងដោយសារការផ្លាស់ប្តួរកើតឡើងក្នុងរាងកាយអ្នកជម្ងឺអាចក្លាយទៅជាអន្ទះអន្ទែងឬជ្រួលជ្រាល ។ ដើម្បីជួយ សម្រួល ដល់ភាពស្ងៀមស្ងាត់របស់អ្នកជម្ងឺ សូមនិយាយទៅគេ ក្នុងសភាពស្ងៀមស្ងាត់តាមបែបធម្មតា ច្របាច់ឈ្លីដៃឬថ្ងាស់អ្នកជម្ងឺស្រាលៗឬចាក់ភ្លេងដែលគេស្ងាល់ដោយស្រទន់ ។ 

សូមប្រាប់សមាជិកអ្នកថែទាំអោយបានធូរស្រាយឆាប់បានដឹង ប្រសឹនបើអ្នកជម្ងឺក្លាយទៅជាអន្ទះន្ទែង ឬ ជ្រួលជ្រាល ។ ថ្នាំពេទ្យអាចផ្តល់ជូនដើម្បីកាត់បន្ថយនូវបញ្ហាទាំងឡាយ។

No comments:

Post a Comment