Friday, January 31, 2014

វិធានការ ៤ យ៉ាងដើម្បីថែទាំជម្ងឺទឹកនោមផ្អែម

ជម្ងឺទឹកនោមផ្អែម ជា ជម្ងឺធ្ងន់ធ្ងរមួយ ។ វាអាចប៉ះពាល់ដល់ចំណែកនីមួយៗ និង សឹងតែគ្រប់ផ្នែក ទាំងអស់នៃរូបរាងកាយរបស់យើង ។ 

នៅប្រទេសអូស្រ្តាលី ជាទូទៅអ្នកជម្ងឺមានការគាំទ្រពីក្រុមថែទាំសុខភាព និង បណ្តាញសមាគមន៏ មួយចំនួន ។

ក្រុមថែទាំសុខភាព (Health Care Team) ដែលអាចជួយអ្នកជម្ងឺរួមមាន៖ 
 • វេជ្ជបណ្ឌឹត (Doctor)
 • ពេទ្យធេ្មញ (Dentist)
 • អ្នកអប់រំអំពីជម្ងឺទឹកនោមផ្អែម (Diabetic Educator)
 • អ្នកជំនាញខាងអាហារ (Dietitian)
 • ពេទ្យព្យាបាលភ្នែក (Optometrist) 
 • ពេទ្យព្យាបាលជើង (Podiatrist)
 • អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត (Mental Health Counselor) 
 • គិលានុបដា្ធយិការ (Nurse)
 • បុគ្កលិកសេវាកម្មសង្គម (Social Worker) 
 • មិត្តភក្តិ និង ក្រុមគ្រួសារ (Friends and Family)
យោងទៅតាមការសន្ទាររវាងមិត្តភក្តិមួយចំនួនដែលរស់នៅក្នុងប្រទេស បានលើកឡើង អំពីកង្វះ សេវកម្ម និង ការដឹងយល់របស់អ្នកជម្ងឺមួយចំនួន ។

អត្ថបទនេះបកស្រាយជាសង្ខេបៗស្តីអំពីជម្ងឺទឹកនោមផ្អែម មធ្យោបាយមួយចំនួន ដែលអាចជួយ អ្នកជម្ងឺស្វែងយល់អំពីជម្ងឺទឹកនោមផ្អែម និង សកម្មភាពខ្លះៗ ដែលអ្នកជម្ងឺអាច អនុវត្តន៏ដើម្បី សុខភាពផ្ទាល់ខ្លួន ។

ជម្ងឺទឹកនោមផ្អែម (ជាភាសាសាមាញ្ញ) គឺ បណ្តាលមក គ្លុយកូស ឬ ស្ករក្នុងឈាម (Glucose / blood sugar) របស់អ្នកជម្ងឺមានកម្រឹតខ្ពស់ពេក  ហើយវាជាផ្នែកដ៏ធំមួយ នៃ ជម្ងឺទឹកនោមផែ្អម ។

វិធានការទី១ - សិក្សាអំពីរោគទឹកនោមផ្អែម (Learn about Diabetes)  

ជម្ងឺទឹកនោមផ្អែមមាន ២ ប្រភេទ - ប្រភេទី ១ និង ប្រភេទទី ២

ជម្ងឺទឹកនោមផ្អែមប្រភេទទី ១ - (Type 1 Diabetes / IDDM - Insulin Dependent Diabetes Mellitus

ជម្ងឺទឹកនោមផ្អែមប្រភេទទី ១: រាងកាយរបស់យើងមិនផលិតអាំងស៊ូលីន (Insulin) ។ អត្ថប្រយោជន៏ របស់អាំងស៊ូលីនគឺ ជួយរាង កាយរបស់យើង ប្រើប្រាស់ គ្លុយកុស ពី អាហារដែលយើងបិរភោគ អោយទៅជាថាមពល ។ អ្នកជម្ងឺប្រភេទទី ១ នេះត្រូវ ប្រើប្រាស់ថ្នាំចាក់ជារៀងរាល់ថ្ងៃ ។

ជម្ងឺទឹកនោមផ្អែមប្រភេទទី ២ - (Type 2 Diabetes / NIDDM - Non-dependent Insulin Diabetes Mellitus)

ជម្ងឺទឹកនោមផ្អែមប្រភេទទី ២ - រាងកាយមិនផលិត ឬ ប្រើប្រាស់អាំងស៊ូលីនអត់ត្រឹមត្រូវ ។ អ្នកជម្ងឺក្នុងប្រភេទ ទី ២ នេះត្រូវការលេប/ទទួលទានថ្នាំ ឬ ចាក់ថ្នាំជាប្រចាំ ។ រោគទឹកនោមផ្អែម ប្រភេទទី ២ ជាប្រភេទ ទូទៅបំផុតនៃជម្ងឺទឹកនោមផ្អែមទាំង២ប្រភេទ ។

ជម្ងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ - (Gestational Diabetes Mellitus - GDM) 

ជាទូទៅជម្ងឺនេះ កើតមានឡើងនៅពេលស្រ្តីមានផ្ទៃពោះ។ វាអាចបង្កើនគ្រោះថា្នក់ចំពោះស្រ្តី ឬ អាចកើតជម្ងឺទឹកនោម ផ្អែមប្រភេទផ្សេងៗ ទៀតពេញមួយជីវិត ។ ភាគច្រើន គឺ រោគទឹក នោមផ្អែម ប្រភេទទី ២ ហើយក៏ អាចបង្កើនភាពគ្រោះថា្នក់ដល់ទារក ដូចជា ការកើន​ឬ លើសទម្ងន់ នឹង កើតរោគទឹកនោមផ្អែមផងដែរ ។

ជម្ងឺទឹកនោមផ្អែម គឺ ធ្ងន់ធ្ងរណាស់ (Diabetes is serious)

ជម្ងឺទឹកនោមផ្អែម គឺ ធ្ងន់ធ្ងរក៏ប៉ុន្តែអាចថែរក្សាវាបាន ។ អ្នកដែលមានរោគទឹកនោមផ្អែម ត្រូវការ ជ្រើសរើសម្ហូបអាហារបំប៉នសុខភាពល្អៗ រក្សាទម្ងន់របស់គាត់អោយបានល្អ (សេ្ថរភាពទម្ងន់) និង កម្មវិធីហាត់ប្រាណ ជារៀងរាល់ថ្ងៃ ។

ការថែទាំខ្លួន និងជម្ងឺទឹកនោមផ្អែមរបស់គាត់ អាចជួយអ្នកជម្ងឺមានអារម្មណ៏ប្រសើរ ទទ្ទឹននិងនោះ អាចជួយអ្នកជម្ងឺជៀសផុតពីបញ្ហាសុខភាពដែលបណ្តាលមកពីជម្ងទឹកនោមផ្អែមដូចជា ៖

 • រោគគាំងបេះដូង (Cardio Vascular Arrest - CVA) និង ជម្ងឺដាច់សរសៃឈាម (Strokes)
 • បញ្ហាភ្នែក(បញ្ហាក្នុងការមើល ឬ បណា្តលអោយខ្វាក់)
 • ខូចខាតសរសៃប្រសាទដែលអាចបណា្តលអោយដៃ និង បាតជើងរបស់គេ ឈឺស្កៀបៗ ឬ មានអារម្មណ៏ស្ពឹក ។ អ្នកជម្ងឺមួយចំនួន អាចបាត់បង់បាតជើង ឬ ជើងផងដែរ 
 • បញ្ហាក្រលៀន (អាចបញ្តាលអោយក្រលៀនឈប់ដំណើរការឬមិនដំណើរការដូចធម្មតា)
 • ជម្ងឺអញ្ជាញធ្មេញ និង បាត់បង់ធ្មេញ
នៅពេលដែលគ្លូកូសរបស់អ្នកស្ថឹតនៅក្បែរកម្រឹតធម្មតា អ្នកមានអារម្មណ៏ដូចជា ៖
 • មានកម្លាំងដូចមុន
 • មិនសូវអស់កម្លាំង មិនសូវស្រេកទឹក ហើយនោមកាន់តែតិច
 • ជាសះប្រសើរឡើង ការខូចស្បែក (Skin disorder) ឬ ការរលាកក្រពះនោម (Urine Tract Infection - UTI) មានកាន់ តែតិច
 • មានបញ្ហាតឹចតូច ចំពោះភ្នែកស្បែកជើង និង អញ្ជាញធ្មេញ

វិធានការទី២ - យល់អំពីជម្ងឺទឹកនោមផ្អែមរបស់អ្នក (Understand your diabetes)

ចូរពិភាក្សាជាមួយក្រុមថែទាំសុខភាពរបស់អ្នក អំពីការគ្រប់គ្រងសម្ពាធឈាម និង កូឡេសេ្តរ៉ូល (Cholesterol)

ការគ្រប់គ្រងសម្ពាធឈាម និង កូឡេសេ្តរ៉ូល អាចកាត់បន្ថយ ភាពគ្រោះថា្នក់ ដូចជា រោគ គាំងបេះដូង ដាច់សរសៃឈាម ឬ បញ្ហាបន្ទាប់បន្សំផ្សេងៗ ទៀត ពាក់ព៍ន្ធនឹងជម្ងឺទឹកនោមផ្អែម ។

តេស្តិ៏ (វិភាគ) ឈាម (Blood Test)

តេស្តិ៏ឈាម (Fasting Blood Sugar Test) អាចបង្ហាញអ្នកថា តើគ្លូកុសក្នុងឈាមរបស់អ្នកមាន កើនឡើង ខ្ពស់ដល់កម្រឹតណា ក្នុងអំឡុងពេល ៣ ខែចុងក្រោយ ។ ជាទូទៅអ្នកជម្ងឺ ត្រូវបង្អត់ អាហារចាប់ពីពាក់កណ្តាលអាធ្រាតមុនថ្ងែកំណត់ដែលត្រូវធ្វើតេស្តិ៍ឈាម ។ 

គោលកំណត់ គ្លូកូសក្នុងឈាម គឺ ក្រោម ៧ (mmol/L - as measured by a fasting blood glucose test) ។ 

ក្នុងខណៈដែលកម្រឹតគ្លូកុសក្នុងឈាមខ្ពស់ នោះគឺវាអាចប៉ះពាល់ដល់បេះដូង សរសៃឈាម ក្រលៀន ជើង និង ភ្នែក ។

សម្ពាធឈាម (Blood Pressure)

គោលដៅសម្រាប់មនុស្សភាគច្រើន ដែលមានជម្ងឺទឹកនោមផ្អែម សមា្ពធឈាម គឺ ស្ថឹតនៅក្រោម កម្រឹត ១៣០/៨០ (Diastolic / Systolic) ។

កាលណាសម្ពាធឈាមខ្ពស់ នោះបេះដូងនឹងធើ្វការធ្ងន់ធ្ងរជាងធម្មតា ហើយវាអាចបណ្តាលអាយ មានរោគគាំងបេះដូង ជម្ងឺដាច់សរសៃឈាម និង ជម្ងឺក្រលៀន ។ 

កូឡេសសេ្តរ៉ូល (Cholesterol) 

គោលដៅ LDL (Low-density lipoprotein)  ជាទូទៅសម្រាប់មនុស្សភាគច្រើន ដែលមានជម្ងឺទឹក នោមផ្អែម គឺ ក្រោម ១០០ ។ គោលដៅ HDL (High-density lipoprotein)  គឺ លើសពី ៤០ ។

LDL ឬ គូឡេស្តេរ៉ូល "អាក្រក់" អាចបង្កររភាពគ្រោះថា្នក់ការស្ទះសរសៃឈាមរបស់អ្នក ។ វា អាចបណ្តាលអោយមានរោគគាំងបេះដូង ឬ ជម្ងឺដាច់សរសៃឈាម ។

HDL ឬ គូឡេស្តេរ៉ូល "ល្អ" ជួយយកគូឡេសស្តេរ៉ូលចេញពីសរសៃឈាមរបស់អ្នក ។


វិធានការទី ៣ - ថែរក្សាជម្ងឺទឹកនោមផ្អែមរបស់អ្នក (Manage your diabetes)

អ្នកជម្ងឺភាគច្រើនជៀសផុតពីជម្ងឺទឹកនោមផ្អែមយូររាំរ៉ៃបាន ដោយសារគាត់ទាំងអស់គ្នាថែទាំ សុខភាពរបស់គាត់បានល្អ ដោយសហការយ៉ាងជិតស្និទ្ធ និង ដឹតដល់ជាមួយក្រុមថែទាំសុខភាព នុងនោះរួមមានការអនុវត្តន៏កម្មវិធីចំបងៗ មួយចំនួនដូចជា ៖

 • ប្រើប្រាស់ផែនការអាហារសម្រាប់ជម្ងឺទឹកនោមផ្អែម (Diabetic diets action plan) ។ ប្រសឹន អ្នកមិនមានផែនការនោះទេ ចូរសុំផែនការនោះ ពីក្រុមថែទាំសុខភាពរបស់អ្នក ។ 
 • បរិភោគអាហារដែលមានសុខភាពល្អដូចជា ផ្លែឈើ បន្លែ និង សាច់ត្រី សាច់ដែលមានជាតិ ខ្លាញ់តឹច សាច់មាន់ ឬ សាច់មាន់បារាំងដែលមិនមានស្បែក សណ្តែកបារាំង ឬ សណ្តែកស្ងួត គ្រាប់ធញ្ញជាតិទាំងមូល (Whole grains & nuts) ទឹកដោះគោ ។ ល ។
 • កម្រឹតបិរមាណក្នុងការបរិភោគសាច់ត្រី សាច់មាន់ សាច់ដែលមានជាតិខ្លាញ់តិច ហើយការចំអឹន គួរតែដុត ឬ អាំងចៀសជាងចៀន ឬ បំពង ។
 • បរិភោកអាហារណាដែលមានជាតិខ្លាញ់ និង ជាតិប្រៃជាអបរិមា ។
 • បរិភោគអាហារបន្លែដែលមានជីវជាតិបំប៉នច្រើន គ្រាប់ធញ្ញជាតិទាំងមូល នំប៌ុងចំណិត បាយ ឬ ប៉ាស្តា (Pasta) ។
 • ហាត់ប្រាណជាប្រចាំ (យ៉ាងហោចណាស់រយះពេល ៣០ វិនាទី ឬ ១ម៉ោងក្នុងមួយថ្ងៃ) អាស៍្រយទៅតាមសា្ថនភាពសុខភាពអនុគ្រោះ ។
 • រក្សាសេ្ថរភាពទម្ងន់ (ជ្រើសរើសអាហារដែលមានសុខភាពល្អ និង ធ្វើចលនាកាន់តែច្រើន) ។
 • ចូរពិភាក្សា ឬ សុំគេអាយជួយប្រសិនបើមានអារម្មណ៍ទុកព្រួយ ។អារម្មណ៏ទុកព្រួយ អាចជាកត្តាមួយដែលប៉ះទង្កឹចដល់សុខភាពអ្នកជម្ងឺ ។  អ្នកទីប្រឹក្សាសុខភាពផ្លូវចិត្ត  (Counselor) ក្រុមគាំទ្រ (Support group) មិត្តភក្តិ ឬ ក្រុមគ្រួសារ នឹងស្តាប់ការបារម្ភរបស់អ្នក ហើយអាចជួយ អ្នកអោយមានអារម្មណ៏ល្អប្រសើរឡើងវិញ ។
 • រៀនដោះស្រាយភាពតានតឹងផ្លូវចិត្ត (Stress) : ភាពតានតឹងផ្លូវចិត្ត អាចបង្កើនគ្លូកូស ក្នុងឈាមរបស់ អ្នក ។
 • ទទួលទានថ្នាំតាមការកំណត់បញ្ជារបស់វេជ្ជបណ្ឌឹតទោះបីអ្នកមានអារម្មណ៏ល្អក្តី ។
 • ចូរពិភាក្សាជាមួយវេជ្ជបណ្ឌឹតប្រសិនបើអ្នកមិនអាចទឹញថ្នាំណាមួយបាន ឬ មានផលវិបាក បណ្តាលមកពីព្រិត្តកម្មថ្នាំណាមួយ ។
 • ពិនិត្យជើងរបស់អ្នកជារៀងរាល់ថ្ងៃ ក្រែងមានមុត ដាច់ពងស្បែក កន្ទួលក្រហម ឬ ហើម ។
 • ចូរពិភាក្សាជាមួយវេជ្ជបណ្ឌឹតរបស់អ្នកពីការឈឺចាប់ដែលមិនបាត់ទៅវិញ ។
 • រក្សាសុខភាពមាត់: ដុសធេ្មញរបស់អ្នក និង ប្រើខ្សែកូតសំអាតធ្មេញជារៀងរាល់ថ្ងៃ ដើម្បី ជៀសវាងបញ្ហាកើតឡើងដល់មាត់ ធេ្មញ និង អញ្ជាញធ្មេញរបស់អ្នក ។
 • ពិនឹត្យមើលគ្លូកូសក្នុងឈាមរបស់អ្នកតាមការណែនាំពីវេជ្ជបណ្ឌឹត ។
 • ពិនឹត្យមើលសម្ពាធឈាមរបស់អ្នក ប្រសិនបើមានការណែនាំពីវេជ្ជបណ្ឌឹតអ្នក ។
 • ចូរពិភាក្សាជាមួយវេជ្ជបណ្ឌឹតរបស់អ្នកជាបន្ទាន់ ប្រសិនបើមានបញ្ហាប្រែប្រួលណាមួយ ក្នុងភ្នែក។
 • ឈប់ជក់ បារីពិសារស្រា ។

វិធានការទី ៤ ទទួលការថែទាំជាប្រចាំទៀងទាត់ ដើម្បីជៀសផុត ពីបញ្ហា (Get routine care to avoid problems)

ជួបជាមួយក្រុមថែទាំសុខភាពរបស់អ្នក តាមការណែនាំរបស់គេ និង តាមកាតកំណត់ទុក ដើម្បី រកមើលតាមដានបន្ថែម ឬ ព្យាបាល អោយទាន់ពេល (ពិភាក្សា តើអ្នកអាចទទួលយកវិធាន ការថ្មីឬបន្តអនុវតកម្មវិធីដដែលនោះ ដើម្បីសំរេចគោលដៅរបស់ អ្នក) ។

ពេលទៅជួបម្តងៗ ចូរ
 • ពិនិត្យសម្ពាធឈាម
 • ពិនិត្យជើង
 • ពិនិត្យទម្ងន់ (weight)
 • ពិនិត្យផែនការថែទាំ ដូចមានរៀបរាប់ក្នុងវិធានការទី ៣

ធ្វើតេស្តិ៏ឈាម (Fasting blood test): ត្រូវអនុវត្តតាមការកំណត់របស់វេជ្ជបណ្ឌឹតរបស់អ្នក (ជាទូទៅគឺ ២ ដងក្នុងមួយឆ្នាំ) ឬ អាចញឹកញាប់ជាងនេះប្រសិនបើវាលើសពី ៧ mmol/L ។


Source: 

No comments:

Post a Comment