Monday, December 23, 2013

កាយវិភាគសាស្រ្តនៃបេះដូង - Anatomy of the Heart



បេះដូង មានទំហំស្មើនិងកណ្តាប់ដៃក្តោបរបស់បុក្គលម្នាក់ៗ ។ បេះដូងមានបន្លប់ ឬ ប្រហោង  (chambers or cavities) ចំនួន ៤ : អាតត្រៀម ២ (Atrium) នឹង វែនទ្រីខល ២ (Ventricles) ។ បេះដូង ជាសិរីរាង្គតែមួយគត់ ក៏ប៉ុន្តែបំម្រើការងារប្រៀបស្មើនឹងម៉ាសីុនប៉ូមចំនួន ២ ។

ផ្នែកខាងស្តាំនិងខាងឆ្វេងនៃបេះដូង គឺ រូបភាពដណ្តប់ដោយពណ៏ខៀវ  និង ក្រហម

Superior Vena Cava = ទទួលយកឈាម ដែលមានអុកសីុហ្សែនតិចតួច ហើយប៉ូមបញ្ញេញទៅកាន់ Pulmonary trunk ។

Pulmonary trunk ចែកចេញជា ២ ផ្នែក:  ផ្នែកខាងស្តាំ  និង ខាងឆ្វេង ដែលហៅថា Pulmonary (នៃសួត) arteries (សរសៃឈាមក្រហម) ដែលតភា្ជប់ទៅសួតខាងស្តាំ និង ខាងឆ្វេង ។
Right pulmonary arteries = សរសៃឈាមក្រហម ដែលតភា្ជប់ទៅសួតខាងស្តាំ
Right pulmonary veins = សរសៃឈាមក្រហមខ្មៅ ដែលតភា្ជប់ទៅសួតខាងស្តាំ
Right atrium = បន្លប់ ឬ ប្រហោងខាងលើ និងខាងស្តាំនៃបេះដូង

Atrioventricular (tricuspid) valve = ជាសន្ទះ  ឬ កប្រប ៣ (Tricuspid) ដែលស្ថឹតនៅចន្លោះ បន្លប់ ឬ ប្រហោង ខាងលើ  និង ខាងក្រោម ផ្នែកខាងស្តាំ និង ខាងឆ្វេងនៃបេះដូង ។

Chordae tendineae = ខ្សែពួរដែលតភ្ជាប់សន្ទះ ឬ កប្របទៅជញ្ជាំងនៃបេះដូង

Right ventricle = បន្លប់ ឬ ប្រហោងខាងក្រោម និង ខាងស្តាំនៃបេះដូង


Left common carotid artery = សរសៃឈាមក្រហមធំខាងឆ្វេង ដែលបញ្ជូនឈាមទៅក្បាល ។

Aorta = សរសៃឈាមក្រហមធំ (មហារោហិណី)

Left pulmonary arteries = សរសៃឈាមក្រហម ដែលតភា្ជប់ទៅសួតខាងឆ្វេង

Left atrium = បន្លប់ ឬ ប្រហោងខាងលើ និង ខាងឆ្វេងនៃបេះដូង

Semilunar valve = យាមត្បាតមូលដ្នាននៃសរសៃឈាមធំ២ចាកចេញពីបន្លប់ផ្នែកខាងក្រោម នៃ បេះដូង

Atrioventricular (mitral) valve = ជាសន្ទះ  ឬ កប្រប ២ (Mistral) ដែលស្ថឹតនៅចន្លោះ បន្លប់ ឬ ប្រហោង ខាងលើ  និង ខាងក្រោមផ្នែកខាងស្តាំ និង ខាងឆ្វេងនៃបេះដូង ។

Left ventricle = បន្លប់ ឬ ប្រហោងខាងក្រោម និង ខាងឆ្វេងនៃបេះដូង


Resource: Essential of Human Anatomy & Physiology (Elaine N. Marieb - ninth edition, Parson International Edition).

No comments:

Post a Comment